Son ចេញមុខសុំទោសអ្នកគាំទ្រកូរ៉េបែបនេះ ក្រោយក្រុមខ្លួនធ្លាក់ចេញពីពានរង្វាន់ AFC ASIAN CUP

//s9.kh1.co/3f/3fc315f2ec1257249a75e3440de856ce360e8d29.jpg
បាល់ទាត់

 ០៧-កុម្ភៈ-២០២៤ ១១ព្រឹក · ៦ ខែមុន

Son ចេញមុខសុំទោសអ្នកគាំទ្រកូរ៉េបែបនេះ ក្រោយក្រុមខ្លួនធ្លាក់ចេញពីពានរង្វាន់ AFC ASIAN CUP

អាស៊ី៖ ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូង កីឡាករ Son Heung-min បានចេញមុខសុំទោសអ្នកគាំទ្ររបស់ខ្លួន បន្ទាប់ពីក្រុមជម្រើសជាតិខ្លួនបានធ្លាក់ចេញពីពានរង្វាន់ AFC ASIAN CUP កាលពីយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/76/76deef3b801b8b078768f2ba2ce1605f5e59b2fd.png

ជាការពិតណាស់ កាលពីយប់មិញនេះ វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលបន្ទាប់ពី ក្រុមជម្រើសជាតិកូរ៉េខាងត្បូង បានទទួលរងបរាជ័យក្រោមថ្វីជើង ក្រុមជម្រើសជាតិហ្សកដានីក្នុងលទ្ធផល ២ទល់នឹង០ ទោះមានស្ថិតិគ្រប់គ្រងបាល់រហូតដល់ទៅ ៧០ភាគរយក៏ដោយ ដែលធ្វើឲ្យពួកគេត្រូវហាលអាវត្រឹមវគ្គ៤ក្រុមចុងក្រោយនៃពានរង្វាន់ AFC ASIAN CUP។

https://s9.kh1.co/__image/w=540,h=360,q=100/ca/ca3677fe59010abdd8aaec1a8fbbe407d7e63588.png

ក្រោយចប់ការប្រកួត Son បានចេញមុខនិយាយពាក្យសុំទោសទៅកាន់អ្នកគាំទ្រកូរ៉េយ៉ាងដូច្នេះថា៖

ខ្ញុំមិនដឹងត្រូវនិយាយយ៉ាងណាទេ ខ្ញុំពិតជាចង់សុំទោសដល់អ្នកទាំងអស់គ្នា។ កីឡាករនៅក្នុងក្រុមបានព្យាយាមអស់ពីសមត្ថភាពហើយ ខ្ញុំពិតជាសុំទោសដែលការប្រកួតបញ្ចប់ទៅដោយលទ្ធផលបែបនេះ។ ខ្ញុំសុំទោសដែលពួកយើងមិនអាចផ្តល់ជូននូវអ្វីដែលអ្នកគាំទ្របានរំពឹងទុកមកលើយើង។ ជាថ្មីម្តងទៀតខ្ញុំសូមសុំទោស ហើយ ខ្ញុំនឹងព្យាយាមឲ្យកាន់តែខ្លាំងដើម្បីឲ្យក្រុមជម្រើសជាតិយើងខ្លាំងជាងនេះនាពេលអនាគត៕

កីឡាករ Son Heung-min
https://s9.kh1.co/__image/w=650,h=434,q=100/68/68f9a40b9d9a7113131de4531786aeaefb45b91d.jpg

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T