បរទេស៖ អតីតខ្សែការពារស្លាបរបស់ Manchester United លោក Patrice Evra បានលើកឡើងថា មូលហេតុដែលអ្នកគាំទ្រភាគច្រើនស្អប់ និងចូលចិត្តរិះគន់ Cristiano Ronaldo ជាង Lionel Messi គឺដោយសារតែ CR7 គាត់ជាមនុស្សដែលមានភាពជឿជាក់ មិនដែលលាក់លាម និងតែងតែនិយាយចេញមកខាងក្រៅអំពីលក្ខណៈ និងគុណសម្បត្តិដ៏ល្អរបស់គាត់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ម្យ៉ាងទៀត លោក Evra បាននិយាយក្នុងន័យលេងសើចថា នៅពេលប្រុសៗទៅមើលការប្រកួតបាល់ទាត់ ហើយស្រាប់តែមិត្តស្រីរបស់ខ្លួនបានធ្លាក់ទៅក្នុងអន្លង់ស្នេហ៍របស់ Ronaldo ដូច្នេះនោះហើយក៏ជាហេតុផលដែលធ្វើឱ្យពួកគេស្អប់ Ronaldo ដែរ។

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយ Football Extra on Sony Sports, លោក Evra បានពន្យល់យ៉ាងដូច្នេះថា៖
ប្រៀបធៀបជាមួយ Lionel Messi, Cristiano Ronaldo គាត់គឺមិនខ្លាចក្នុងការនិយាយចេញមកខាងក្រៅ ថាខ្ញុំគឺជាកីឡាករដ៏ល្អបំផុតនោះទេ។ មនុស្សទូទៅនឹងនិយាយថាគាត់ក្រអឺតក្រទម ប៉ុន្តែអ្នកទាំងអស់គ្នាមិនដែលបានឃើញ Messi ធ្វើបែបនោះទេ ទោះបីជាក្នុងចិត្តរបស់គាត់ធ្លាប់គិតដូចគ្នាបែបនេះដែរក៏ដោយ។ នោះហើយជាមូលហេតុដែលមនុស្សចូលចិត្តរិះគន់ Ronaldo ទាំងដែលគាត់មើលទៅគឺល្អក៏ដោយ។ មួយវិញទៀត នៅពេលដែលប្រុសៗទៅទស្សនាការប្រកួតបាល់ទាត់ ហើយមិត្តស្រីរបស់ពួកគេបានធ្លាក់ទៅក្នុងអន្លង់ស្នេហ៍របស់ Ronaldo នោះហើយក៏ជាមូលហេតុដែលពួកគេស្អប់គាត់ផងដែរ៕

ប្រភព៖ Sportskeeda