លាហើយហ្វេនៗ! កីឡាករឆ្នើមរូបនេះ នឹងចាកចេញពី Barcelona ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ

//s9.kh1.co/89/89bcc2836f1939e3050bd293b8dad4397e5374aa.jfif
បាល់ទាត់

 ២២-កក្កដា-២០២៤ ៧ព្រឹក · ២ ខែមុន

កីឡាករឆ្នើមរូបនេះ នឹងចាកចេញពី Barcelona ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ

អេស្ប៉ាញ៖ កីឡាករជើងចាស់របស់ Barcelona គឺ Sergi Roberto ត្រូវបានគេរាយការណ៍បានសម្រេចចិត្តចែកផ្លូវគ្នាហើយជាមួយក្លិបសម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/01/014d3cf51707a82ec5d3003ff2d61205ff0b88af.png

ជាការពិតណាស់ អាចនិយាយបានថា Roberto ត្រូវបានរាប់បញ្ចូលជាវីរបុរសម្នាក់របស់ Barcelona ដែលបានចូលរួមជាមួយក្រុម តាំងពីឈុតយុវជននៅក្នុងឆ្នាំ ២០០៦ មុនតម្លើងមកកាន់ក្រុមឈុតធំនៅក្នុងឆ្នាំ ២០១០ និង មិនធ្លាប់ប្រកបអាជីពបាល់ទាត់ឲ្យក្រុមណាមួយក្រៅពី Barcelona ឡើយ ខណៈ អនុស្សាវរីយ៍មួយដែលអ្នកគាំទ្រតែងតែរំលឹកពីគាត់ គឺ គ្រាប់បាល់ចុងម៉ោងទល់នឹង PSG របស់គាត់ ក្នុងពានរង្វាន់ Champions League កាលពីឆ្នាំ ២០១៧។

https://s9.kh1.co/__image/w=650,h=451,q=100/91/91e03d44381a94cf2fd56895a7417ffb907c0276.png

យ៉ាងណាក៏ដោយ បើយោងតាមការចុះផ្សាយរបស់លោក Fabrizio Romano បានលើកឡើងថា Roberto បានចែកផ្លូវគ្នាជាមួយក្រុមនៅរដូវក្តៅនេះ ខណៈ ពេលនេះរូបគេមិនទាន់បើកកិច្ចចរចារជាមួយក្លិបណាមួយនៅឡើយទេ ប៉ុន្តែ ច្បាស់ណាស់ គេមិនបានបន្តកុងត្រាថ្មីជាមួយ Barcelona នោះទេ៕

https://s9.kh1.co/__image/w=650,h=434,q=100/55/551b56fef13e01f41464d29522534867a8857a1d.png

ប្រភពFabrizio Romano

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T