អត់លាក់លៀមទេ! ឡៅ ចិត្រា សារភាពត្រង់ៗថា កាលគាត់ពេញវាយគីឡូ ៦០ បើប៉ះ ពេជ្រ​ សម្បត្តិ ក៏ពិបាកដែរ ដោយសារហេតុផលមួយនេះ

//s9.kh1.co/74/743773f19aa3e7a2b689646b86a04d81208e4414.jpg
ប្រដាល់

 ២៣-សីហា-២០២៤ ៤ល្ងាច · ២១ ថ្ងៃមុន

ឡៅ ចិត្រា សារភាពត្រង់ៗថា កាលគាត់ពេញវាយគីឡូ ៦០ បើប៉ះ ពេជ្រ​ សម្បត្តិ ក៏ពិបាកដែរ ដោយសារហេតុផលមួយនេះ

ប្រដាល់៖ អ្នកលេងប្រអប់ឆ្វេងហ្សីន ឡៅ ចិត្រា បានសរសើរពីសមត្ថភាពរបស់ កីឡាករក្របីព្រៃ ពេជ្រ សម្បត្តិ និង បាននិយាយត្រង់ៗថា កាលគាត់ពេញវាយគីឡូ ៦០ បើប៉ះ សម្បត្តិ នាពេលបច្ចុប្បន្ន ក៏ពិបាកនឹងយកឈ្នះគេដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/c3/c3f895ebb1a44945ffb59a921d34a6be4e97a0bb.jpg

ជាការពិតណាស់ ប្រិយមិត្តបច្ចុប្បន្នច្បាស់ជាបានទទួលស្គាល់ហើយ ពី ការវិវត្តន៍សមត្ថភាពរបស់ ពេជ្រ សម្បត្តិ ពីមួយប្រកួតទៅមួយប្រកួត សន្ទុះនៃការគាំទ្ររបស់គាត់កាន់តែកើនឡើង តាមរយៈការ ប្រកួតជក់ចិត្ត ទឹកចិត្តអ្នកប្រយុទ្ធមិនរាថយឡើយ ពោល បុកគូប្រកួតរហូតដល់ដាច់ទឹកតែម្តង ជាក់ស្តែងថ្មីៗនេះ គេទើបតែផ្តួលអ្នកប្រដាល់ថៃ វុធីដេតកៅៗ ឲ្យអាជ្ញាកណ្តាលបញ្ឈប់ត្រឹមទឹកទី២។

ក្នុងកិច្ចសម្ភាសជាមួយ Admin Nara Kun Khmer ទាក់ទងនឹងសមត្ថភាពរបស់ សម្បត្តិ ធ្វើឲ្យ ឡៅ ចិត្រា លាន់មាត់និយាយយ៉ាងដូច្នេះថា៖

សម្រាប់ខ្ញុំ កាលនៅគីឡូ ៦០ មិនសូវមានប្រភេទកីឡាករដូច សម្បត្តិ ទេ មានដែរ ប៉ុន្តែ ពេលប្រកួតទៅខ្ញុំរៀងលើគេ ដល់ សព្វថ្ងៃនេះ បើសិនពីមុន មានដូច ពេជ្រ សម្បត្តិ វិញ ខ្ញុំគិតថា ខ្ញុំនឹងពិបាកវាយជាមួយគាត់ ដោយសារ កីឡាករខ្ញុំវាយកែងជង្គង់ស្រួចៗ តែ សម្បត្តិ យើងចូលចាប់គាត់អត់បាន ដាក់កីឡាករល្អចាប់ជាមួយគាត់ ចាប់គាត់អត់ជាប់ ដោយសារគាត់កម្លាំង៕

កីឡាករ ឡៅ ចិត្រា
https://s9.kh1.co/__image/w=650,h=434,q=100/30/301faecd79feb15517eeb2e6e81e93e28adb86de.jpg
Ker Rithy Reach
T.R

អត្ថបទទាក់ទង

//s9.kh1.co/f2/f21e9f3cbd4747acb8eeb49ed41767da1281bd1b.jpeg

អីយ៉ូយ! ក្រោយទស្សនាវីដេអូប្រកួតរបស់ Victor Teixiera ដៃគូ ធារ៉ា រួច អ្នកគ្រូ សូម៉ាលី ជឿជាក់ថា កូនសិស្សខ្លួននឹងហូបអ្នកប្រដាល់ប្រេស៊ីលរូបនេះត្រឹមទឹកប៉ុណ្ណេះ

 ១៣-កញ្ញា-២០២៤ 
 ១០ព្រឹក · ១២ ម៉ោងមុន
//s9.kh1.co/40/4026779021425c9b3091a55e2f1b9dc1b0fbbffc.jpg

គូនេះមាននិស្ស័យអត់មើលទៅ? លោកឧកញ៉ា យឹម តាស្រង់ ថា បើមានកម្មវិធីរៀបចំឲ្យ ធឿន ធារ៉ា ប៉ះ ធន់ រិទ្ធី គាត់សុំឧបត្ថមប្រាក់ក្រៅផ្លូវការដល់អ្នកឈ្នះរហូតដល់ទៅ...

 ០៧-កញ្ញា-២០២៤ 
 ៣ល្ងាច · ៦ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T