បរទេស៖ លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្រុមមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាទៅដឹកនាំក្រុមជម្រើសជាតិ អង់គ្លេស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ ក្រុមរហស្សនាមតោកំណាចទាំងបី មិនទាន់មានគ្រូបង្វឹកថ្មីជាអចិន្ត្រៃយ៍នៅឡើយទេ បន្ទាប់ពីអតីតគ្រូបង្វឹកចាស់លោក Gareth Southgate ចាកចេញពីតំណែង ខណៈបច្ចុប្បន្នពួកគេកំពុងត្រូវបានដឹកនាំជាបណ្តោះអាសន្នដោយលោក Lee Carsley។
យ៉ាងណាក៏ដោយ ថ្មីៗនេះអ្នកកាសែត អ៊ីតាលី លោក Fabrizio Romano បានចុះផ្សាយថា លោក Pep Guardiola កំពុងត្រូវបានគេរំពឹងថា នឹងក្លាយអ្នកចាត់ការបន្ទាប់របស់ អង់គ្លេស ហើយបុរសសញ្ជាតិ អេស្ប៉ាញ រូបនេះនឹងសម្រេចចិត្តពីអនាគតរបស់លោកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀត។
គួរបញ្ជាក់ថា កុងត្រារបស់លោក Pep ជាមួយ Man City នឹងផុតសុពលភាពនៅដំណាច់រដូវកាលនេះហើយ ហើយបច្ចុប្បន្នក៏មិនទាន់មានព័ត៌មានច្បាស់ការណាមួយ ថាលោកនឹងបន្តកុងត្រាថ្មីជាមួយក្រុមជើងឯកលីគកំពូល អង់គ្លេស មួយនេះបន្តទៀតដែរ៕
ប្រភព៖ Fabrizio Romano