បរទេស៖ វីរបុរស Real Madrid លោក Raul បានបង្ហាញការកោតសរសើរជាខ្លាំងលើសមត្ថភាពរបស់ Lionel Messi ហើយមិនត្រឹមតែប៉ុណ្ណោះ លោកបានលើកយកចំណុចមួយ ថាអតីតខ្សែប្រយុទ្ធរបស់ Barcelona រូបនេះ គឺមានភាពពិសេសខុសពី Zinedine Zidane, Ronaldo Nazario, Luis Figo និង Cristiano Ronaldo។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ មុនពេលចាកចេញពីបាល់ទាត់ អឺរ៉ុប ទៅចូលរួមជាមួយ Inter Miami គឺ Leo Messi ធ្លាប់លេងទល់នឹង Real Madrid ចំនួន ៤៧ ដង ទាំងកាលនៅ Barcelona និង Paris Saint-Germain ហើយជាមួយគ្នានេះ Messi ក៏ធ្លាប់លេងតទល់ជាមួយលោក Raul នៅលើទីលានផងដែរ។
លោក Raul ហាក់មានការកោតសរសើជាខ្លាំងលើ Messi ទោះបីជាអ្នកទាំងពីរធ្លាប់ជាគូប្រជែងនឹងគ្នានៅលើទីលានក៏ដោយ ហើយអ្វីដែលធ្វើឱ្យលោក Raul ចាប់អារម្មណ៍កាន់តែខ្លាំងទៅលើសមត្ថភាពរបស់ Messi គឺត្រង់ថា ម្ចាស់ពាន Ballon d'Or ៨ សម័យរូបនេះ តែងតែធ្វើឱ្យរឿងគ្រប់យ៉ាងនៅលើទីលានមើលទៅដូចជាមានភាពងាយស្រួលជានិច្ច ទោះបីជារឿងនេះ យើងគិតថាវាពិបាកក៏ដោយ។
ទាក់ទងនឹងរឿងខាងលើ លោក Raul បានថ្លែងពី Messi កាលពីឆ្នាំ ២០១៥ យ៉ាងដូច្នេះថា៖
ប្រភព៖ Sportskeeda