អ្នកណាគេទៅ? លោក Enrique ថា ម្នាក់នេះសក្តិសមនឹងឈ្នះពាន Ballon d’Or 2024 ជាងគេ

//s9.kh1.co/e2/e26acc388698a8d1ec0f96497a5b8f1f1c62509e.jpeg
បាល់ទាត់

 ២២-តុលា-២០២៤ ១ល្ងាច · ៧ ម៉ោងមុន

លោក Enrique ថា ម្នាក់នេះស័ក្តិសមនឹងឈ្នះពាន Ballon d’Or 2024 ជាងគេ

អឺរ៉ុប៖ គ្រូបង្វឹកក្លិប Paris Saint Germain លោក Luis Enrique ជឿជាក់ថា កីឡាករ Vinicius JR នឹងឈ្នះពានរង្វាន់បាល់មាស Ballon d’Or ឆ្នាំនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/15/15ab6256dfbcf5938a038af728798c5818c0c8b9.jpeg

ជាការពិតណាស់ បើយើងនិយាយពីគុណសម្បត្តិរបស់ Vinicius កាលពីរដូវកាលមុន រូបគេពិតជារួមចំណែកច្រើនមែនទែន ដោយរូបគេបានជួយឱ្យ Real Madrid ឈ្នះពានធំៗដូចជា La Liga, Supercopa និង Champions League ជាដើម ហើយនៅក្នុងវគ្គផ្តាច់ព្រ័ត្រពាន UCL ទល់នឹង Dortmund កាលពីថ្ងៃទី ២ ខែ មិថុនា កន្លងទៅ ខ្សែប្រយុទ្ធជម្រើសជាតិ ប្រេស៊ីល រូបនេះ ក៏បានចូលរួមចំណែកស៊ុតមួយគ្រាប់ផងដែរ។

ទាក់ទងនឹងរឿងខាងលើ លោក Enrique បាននិយាយថា៖

ខ្ញុំសង្ឃឹមថា Vinicius នឹងឈ្នះ។ គាត់ស័ក្តិសមនឹងឈ្នះវា។ យ៉ាងណាក៏ដោយ និយាយដោយស្មោះត្រង់ទៅ ក្នុងនាមជាគ្រូបង្វឹក ខ្ញុំមិនសូវខ្វល់ពីពានទាំងអស់នោះទេ ខ្ញុំមិនជឿលើអ្វីទាំងអស់ ពីព្រោះវាគ្រាន់តែជាទីផ្សាររបស់គេ។ ខ្ញុំឲ្យតម្លៃលើការលេងជាក្រុមជាង៕

លោក Luis Enrique
https://s9.kh1.co/__image/w=650,h=366,q=100/bb/bb323b66a660d1b82d0f29ee48ba0811202f5ad1.jpeg

ប្រភពSportkseeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T