យ៉ាប់ហើយគេមានលុយជាង! ក្លិបយក្សមួយនេះគ្រោងចូលប្រជែងជាមួយ Barca ដើម្បីតាមទិញយក Haaland

//s9.kh1.co/03/037a02293faacd97e0fa38351b144951cfb6aac5.jpg
បាល់ទាត់

 ២២-តុលា-២០២៤ ១០ព្រឹក · ១០ ម៉ោងមុន

ក្លិបយក្សមួយនេះគ្រោងចូលប្រជែងជាមួយ Barca ដើម្បីតាមទិញយក Haaland

បរទេស៖ ក្លិបអ្នកមាន Paris Saint-Germain ត្រូវបានគេរាយការណ៍ថា ពួកគេមានគម្រោងចូលប្រជែងជាមួយ Barcelona ដើម្បីតាមចុះកុងត្រាយកខ្សែប្រយុទ្ធឆ្នើម Erling Haaland ពី Manchester City។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Erling Haaland
Erling Haaland

ជាការពិតណាស់ កាលពីពេលថ្មីៗនេះសារព័ត៌មានធំៗនៅបរទេសបានចុះផ្សាយថា ប្រធានក្លិប Barcelona លោក Joan Laporta គឺបានដាក់ផែនការធំ ថាលោកនឹងចុះកុងត្រាយក Haaland ឱ្យបាននៅឆ្នាំ ២០២៥ ឬ ២០២៦ ដើម្បីជំនួសកន្លែងរបស់ខ្សែប្រយុទ្ធវ័យ ៣៦ ឆ្នាំ Robert Lewandowski ដែលនឹងអស់សុពលភាពកុងត្រានៅខែ មិថុនា ឆ្នាំ ២០២៦។

លោក Joan Laporta
លោក Joan Laporta

ប៉ុន្តែសម្រាប់ផែនការមួយនេះរបស់លោក Laporta អាចថាមិនមែនជារឿងងាយស្រួលនោះទេ ព្រោះថាឥឡូវពួកគេមានគូប្រជែងដ៏ធំមួយទៀត ដែលកំពុងមានបំណងចង់បានខ្សែប្រយុទ្ធរបស់ Man City រូបនេះដូចគ្នា នោះគឺក្រុម PSG, នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន El Nacional។

គួរបញ្ជាក់ថា Haaland គឺនៅសល់កុងត្រា ៣ រដូវកាលទៀតជាមួយ Man City ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៧៕

Erling Haaland
Erling Haaland

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T