នរណាក៏ញញើតដែរ! Lewandowski បានចុចឈ្មោះអតីតខ្សែការពារ R.Madrid រូបនេះ ថាជាគូប្រជែងដ៏តឹងតែងបំផុតរបស់ខ្លួន

//s9.kh1.co/f6/f675ad6f8dce81dd16f5091ec9b66829aeab5d05.jpg
បាល់ទាត់

 ២២-តុលា-២០២៤ ១ល្ងាច · ៧ ម៉ោងមុន

Lewandowski បានចុចឈ្មោះអតីតខ្សែការពារ R.Madrid រូបនេះ ថាជាគូប្រជែងដ៏តឹងតែងបំផុតរបស់ខ្លួន

បរទេស៖ ខ្សែប្រយុទ្ធរបស់ Barcelona កីឡាករ Robert Lewandowski បាននិយាយដោយមិនលាក់លាម ដោយគាត់បានចុចឈ្មោះវីរបុរសរបស់ Real Madrid កីឡាករ Sergio Ramos ថាជាគូប្រជែងដ៏តឹងតែងនៅលើទីលានរបស់ខ្លួនបំផុត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ជាការពិតណាស់ Lewandowski ដែលបច្ចុប្បន្នមានវ័យ ៣៦ ឆ្នាំ គឺត្រូវបានគេចាត់ទុកថា ជាខ្សែប្រយុទ្ធដ៏ឆ្នើមម្នាក់ប្រចាំប្រវត្តិសាស្ត្របាល់ទាត់ ហើយបើយើងនិយាយពីការប្រកួតនៅលើទីលានវិញ ខ្សែប្រយុទ្ធសញ្ជាតិ ប៉ូឡូញ រូបនេះ ក៏ធ្លាប់ជួបគូប្រជែង ក៏ដូចជាខ្សែការពារឆ្នើមៗជាច្រើនផងដែរ ប៉ុន្តែជារួមមានតែ Ramos ប៉ុណ្ណោះ ដែលរូបគេចាត់ទុកថា ជាគូប្រជែងដ៏តឹងតែងរបស់ខ្លួន។

រូបភាព
រូបភាព

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយ GOAL កាលពីឆ្នាំ ២០១៩ Lewandowski បាននិយាយពីរឿងខាងលើយ៉ាងដូច្នេះថា៖

គូប្រជែងដ៏តឹងតែងបំផុតរបស់ខ្ញុំ? មែនទែនទៅ វាគឺមានខ្សែការពារល្អៗជាច្រើន ប៉ុន្តែវាជារឿងដ៏អស្ចារ្យ ក្នុងការលេងទល់នឹង Sergio Ramos។ ខ្ញុំតែងតែមានភាពរីករាយ ដែលអាចប្រកួតប្រជែងជាមួយគាត់៕

កីឡាករ Robert Lewandowski 
រូបភាព
រូបភាព

ប្រភពSportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T