អត់មានអ្នកណាបិទជាប់មែន! ស្តេចល្បឿន Ofufu ល្ងាចមិញស៊ុត ២ គ្រាប់ល្អដូចផ្កា ជួយឱ្យភ្នំពេញក្រោន ឈ្នះ ស្វាយរៀង ៤-៣(មានវីដេអូ)

//s9.kh1.co/37/3714536b3a58b09f1d4c59c2c5140ca6ef1cdc49.jpg
បាល់ទាត់

 ២១-តុលា-២០២៤ ៩ព្រឹក · មួយថ្ងៃមុន

ស្តេចល្បឿន Ofufu ល្ងាចមិញស៊ុត ២ គ្រាប់ល្អដូចផ្កា ជួយឱ្យភ្នំពេញក្រោន ឈ្នះ ស្វាយរៀង ៤-៣

កម្ពុជា៖ កាលពីល្ងាចថ្ងៃទី ២០ ខែ តុលា ម្សិលមិញ ក្រុមភ្នំពេញក្រោន បានបើកទ្វាកីឡដ្ឋាន RSN របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ ព្រះខ័នរាជស្វាយរៀង នៅក្នុងការប្រកួតសប្តាហ៍ទី ៧ នៃក្របខណ្ឌ Cambodian Premier League របស់កម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងការប្រកួតរវាងក្រុមខ្លាំងទាំង ២ គឺពិតជាតានតឹងមែនទែន ប៉ុន្តែជារួមខាងក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ធ្វើបានល្អជាង ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានទទួលជ័យជម្នះទៅលើក្រុមភ្ញៀវ ស្វារៀង ក្នុងលទ្ធផល ៤ ទល់នឹង ៣។ 

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ក្នុងនោះ ៤ គ្រាប់របស់ ភ្នំពេញក្រោន គឺរកបានដោយខ្សែប្រយុទ្ធស្លាបសញ្ជាតិ នីហ្ស៊េរីយ៉ា Ofufu ២ គ្រាប់, Goselink ១ គ្រាប់ និងខ្សែប្រយុទ្ធសញ្ជាតិ ហ្វីលីពីន Gayoso ១ គ្រាប់។ ចំណែក ៣ គ្រាប់របស់ ស្វាយរៀង វិញ គឺរកបានដោយ មិន រតនៈ ១ គ្រាប់, Pablo Augusto ១ គ្រាប់ និងខ្សែការពារ សារ៉េត គ្រីយ៉ា ១ គ្រាប់។

គួរបញ្ជាក់ថា ភ្នំពេញក្រោន បច្ចុប្បន្ន កំពុងឈរនៅកំពូលតារាងនៃក្របខណ្ឌលីគកំពូលកម្ពុជា ក្រោយឆ្លងកាត់ ៧ ប្រកួត ពួកគេឈ្នះទាំង ៧ មាន ២១ ពិន្ទុ ដោយឡែក ស្វាយរៀង វិញ ក្រោយឆ្លងកាត់ ៦ ប្រកួត ពួកគេឈ្នះ ៤ និងចាញ់ ២ មាន ១២ ពិន្ទុ។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូខាងក្រោម៖

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T