ចិត្តសាស្រ្តទេដឹង! មុនប៉ះគ្នាសប្តាហ៍នេះនៅ UCL Kane សរសើរ កីឡាករ Barca រូបនេះ ថា ជាខ្សែប្រយុទ្ធល្អជាងគេម្នាក់នៅលើលោក

//s9.kh1.co/8a/8aca20ccf6b08a893745f640ec202aafd7ab49b4.jpg
បាល់ទាត់

 ២១-តុលា-២០២៤ ១០ព្រឹក · ២០ ម៉ោងមុន

មុនប៉ះគ្នាសប្តាហ៍នេះនៅ UCL Kane សរសើរ កីឡាករ Barca រូបនេះ ថា ជាខ្សែប្រយុទ្ធល្អជាងគេម្នាក់នៅលើលោក

អឺរ៉ុប៖​ ខ្សែប្រយុទ្ធក្លិប Bayern Munich កីឡាករ Harry Kane បានចេញមុខសរសើរ Robert Lewandowski ថា រូបគេជាខ្សែប្រយុទ្ធដែលល្អជាងគេម្នាក់នៅលើលោក មុនជំនួបក្រុមទាំងពីរប៉ះគ្នាក្នុងពានរង្វាន់ Champions League នាសប្តាហ៍នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/b4/b4dacac400b2fc2ec04eda2f62387bc4f1b1895c.png

ជាការពិតណាស់ Kane និង Bayern Munich នឹងត្រូវមានកាត្វកិច្ចសំខាន់ក្នុងការបើកទ្វារកីឡដ្ឋាន Allianz Arena របស់ខ្លួនស្វាគមន៍ Barcelona ក្នុងពានរង្វាន់ Champions League ខណៈ និយាយពីប្រវត្តិជួបគ្នារវាងក្រុមទាំងពីរវិញ គឺ ៦ប្រកួតចុងក្រោយ Bayern Munich មិនដែលស្គាល់រសជាតិចាញ់ ឬ ស្មើ Barcelona ឡើយ ពោល ឈ្នះទាំងអស់។

យ៉ាងណាមិញ មុនជំនួបខាងលើ ចាប់ផ្តើម ក្នុងនាមជាខ្សែប្រយុទ្ធកណ្តាលលេចធ្លោប្រចាំក្រុមដូចគ្នា Kane បាននិយាយពី Lewandowski យ៉ាងដូច្នេះថា៖

Lewandowski គឺ ជាខ្សែប្រយុទ្ធដ៏អស្ចារ្យ និង ជាខ្សែប្រយុទ្ធដែលល្អជាងគេម្នាក់នៅលើលោកក្នុងជំនាន់របស់ពួកយើងនេះ៕

កីឡាករ Harry Kane
https://s9.kh1.co/__image/w=650,h=433,q=100/6b/6b4cfd4a0a2b50e14eacdc5451ef40c42a4b5d0c.png

ប្រភពsportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T