កា..ចណាស់! មុនប៉ះ Bayern- Barca លត់ Sevilla ៥-១ ខណៈ Pedri យប់មិញបាញ់ពីលើដំបូលទូកមួយគ្រាប់ល្អដូចផ្កា(មានវីដេអូ)

//s9.kh1.co/c1/c110408256b8822d9320822d5845f8fa87b03ec9.jpg
បាល់ទាត់

 ២១-តុលា-២០២៤ ១០ព្រឹក · ២០ ម៉ោងមុន

មុនប៉ះ Bayern- Barca លត់ Sevilla ៥-១ ខណៈ Pedri យប់មិញបាញ់ពីលើដំបូលទូកមួយគ្រាប់ល្អដូចផ្កា

បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២៤ នេះ ក្រុម Barcelona បានបើកទ្វាកីឡដ្ឋាន Estadio Olimpic របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Sevilla នៅក្នុងការប្រកួតសប្តាហ៍ទី ១០ នៃក្របខណ្ឌ La Liga របស់ អេស្ប៉ាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងការប្រកួតខាងលើ ខាងក្រុមក្រុមម្ចាស់ផ្ទះ Barcelona ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានទទួលជ័យជម្នះទៅលើក្រុម Sevilla ក្នុងលទ្ធផល ៥ ទល់នឹង ១។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ក្នុងនោះ ៥ គ្រាប់របស់ Barcelona គឺរកបានដោយ Robert Lewandowski ២ គ្រាប់ នៅនាទីទី ២៤ (P) និង ៣៩, Pedri នៅនាទីទី ២៨ និង Pablo Torre រកបាន ២ គ្រាប់ផងដែរ គឺនៅនាទីទី ៨២ និង ៨៨។ ដោយឡែក ១ គ្រាប់របស់ Sevilla វិញ គឺរកបានដោយកីឡាករ Stanis Idumbo នៅនាទីទី ៨៧។

គួរបញ្ជាក់ថា ក្រោយជ័យជម្នះយប់មិញនេះ បានធ្វើឱ្យ Barcelona បន្តឈរនៅកំពូលតារាងដដែល ក្រោយឆ្លងកាត់ ១០ ប្រកួតកន្លងមក ពួកគេឈ្នះ ៩ និងចាញ់ ១ មាន ២៧ ពិន្ទុ ចំណែក Sevilla វិញ​ គឺកំពុងឈរនៅលេខរៀងទី ១៣ ក្រោយឆ្លងកាត់ ១០ ប្រកួតដូចគ្នា ពួកគេឈ្នះ ៣ ស្មើ ៤ និងចាញ់ ៤ មាន ១២ ពិន្ទុ៕

https://s9.kh1.co/__image/w=650,h=367,q=100/99/990e39d7d8e22b6fa13eabb5b0e03ae2081a566f.png

សូមទស្សនាវីដេអូហាយឡាយខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T