អស្ចារ្យណាស់! ស៊ុត ២ គ្រាប់យប់មិញ Lewandowski បានក្លាយជាកីឡាករទី៣ បន្ទាប់ពី M10 និង CR7 ដែលធ្វើបានកំណត់ត្រាមួយនេះ

//s9.kh1.co/64/64c877fded924e22b88b41176ff8a48a79c15684.jpg
បាល់ទាត់

 ២១-តុលា-២០២៤ ១ល្ងាច · ១៧ ម៉ោងមុន

ស៊ុត ២ គ្រាប់យប់មិញ Lewandowski បានក្លាយជាកីឡាករទី៣ បន្ទាប់ពី M10 និង CR7 ដែលធ្វើបានកំណត់ត្រាមួយនេះ

បរទេស៖ ខ្សែប្រយុទ្ធឆ្នើមរបស់ Barcelona កីឡាករ Robert Lewandowski បានតាមពីក្រោយ Lionel Messi និង Cristiano Ronaldo ក្លាយជាកីឡាករទី ៣ ក្នុងប្រវត្តិសាស្ត្របាល់ទាត់ ក្នុងនាមជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេបំផុតប្រចាំការប្រកួតក្នុងលីគកំពូលទាំង ៥ របស់ អឺរ៉ុប បន្ទាប់ពីគាត់រកបានគ្រាប់បាល់ស៊ុតបញ្ចូលទី ២ គ្រាប់បន្ថែមកាលពីយប់មិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Robert Lewandowski 
Robert Lewandowski 

ជាការពិតណាស់ នៅក្នុងការប្រកួតសប្តាហ៍ទី ១០ នៃក្របខណ្ឌ La Liga នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២១ ខែ តុលា នេះ ក្រុមអ្នកមានបុណ្យ FC Barcelona បានយកឈ្នះលើក្រុម Sevilla ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៥ ទល់នឹង ១ ខណៈនៅក្នុងការប្រកួតនោះ Lewandowski ក៏បានរួមចំណែកស៊ុតបញ្ចូលទី ២ គ្រាប់ផងដែរ។

យ៉ាងណាមិញ បន្ទាប់ពីរកបានគ្រាប់បាល់ ២ គ្រាប់នេះ បានធ្វើឱ្យ Lewandowski កើនចំនួនគ្រាប់បាល់របស់ខ្លួនឡើងដល់ ៣៦៦ គ្រាប់ សម្រាប់ការប្រកួតនៅក្នុងលីគកំពូលទាំង ៥ របស់ អឺរ៉ុប ដោយចំនួននេះបានធ្វើឱ្យគាត់វ៉ាដាច់គ្រាប់បាល់របស់វីរបុរសក្រុម Bayern Munich លោក Gerd Muller ដែលមាន ៣៦៥ គ្រាប់ក្នុងដៃ ឡើងមកឈរនៅចំណាត់ថ្នាក់ទី ៣ ជំនួសវិញ។ 

លោក Gerd Muller 
លោក Gerd Muller 

គួរបញ្ជាក់ថា Lionel Messi បច្ចុប្បន្នគឺជាកីឡាករស្ថិតនៅលេខរៀងទី ១ ដែលមានចំនួនគ្រាប់បាល់ច្រើនជាងគេបំផុតប្រចាំការប្រកួតក្នុងលីគកំពូលទាំង ៥ របស់ អឺរ៉ុប ពោលគឺចំនួន ៤៩៦ គ្រាប់ ចំណែក Ronaldo វិញ ស្ថិតនៅលេខរៀងទី ២ មានចំនួនគ្រាប់បាល់ ៤៩៥ គ្រាប់៕

Ronaldo និង Leo Messi
Ronaldo និង Leo Messi

ប្រភពFabrizio Romano

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T