ចុមយក្សគ្មាន CR7 ទេ! Zidane បានចុចឈ្មោះអតីតកូនក្រុម៣នាក់នេះ ថាជាកីឡាករដែលលោកស្ងើចសរសើបំផុតពេលដឹកនាំ RM

//s9.kh1.co/71/71c30043e10fc436820b415ad1a8ca50ee04a8c5.jpg
បាល់ទាត់

 ២១-តុលា-២០២៤ ៣ល្ងាច · ១៥ ម៉ោងមុន

Zidane បានចុចឈ្មោះអតីតកូនក្រុម៣នាក់នេះ ថាជាកីឡាករដែលលោកស្ងើចសរសើបំផុតពេលដឹកនាំ RM

បរទេស៖ លោក Zinedine Zidane បានជ្រើសរើសអតីតកូនក្រុមរបស់ខ្លួនចំនួន ៣ នាក់ ថាជាកីឡាករដែលលោកមានការស្ងើចសរសើបំផុត ពេលលោកដឹកនាំនៅ Real Madrid ប៉ុន្តែរឿងដែលភ្ញាក់ផ្អើល គឺគ្មានឈ្មោះរបស់ខ្សែប្រយុទ្ធកំពូល Cristiano Ronaldo នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Zidane និង Ronaldo
លោក Zidane និង Ronaldo

ជាការពិតណាស់ លោក Zidane ត្រូវបានគេចាត់ទុកថា ជាគ្រូបង្វឹកដ៏ជោគជ័យមួយរូបជាមួយ Real Madrid ហើយក្នុងការដឹកនាំរបស់លោកចន្លោះពីឆ្នាំ ២០១៦-២០១៨ និង ២០១៩-២០២១ លោកបានជួយឱ្យពួកគេឈ្នះពានធំៗជាច្រើនដូចជា Champions League ៣ សម័យ La Liga ២ សម័យ FIFA Club World Cup ២ សម័យ UEFA Super Cup ២ សម័យ និងពានរង្វាន់មួយចំនួនទៀត។

យ៉ាងណាក៏ដោយ លោក Zidane ក៏បានស្ថិតនៅក្នុងការដឹកនាំជំនាន់ BBC ផងដែរ ដែលរួមមាន Ronaldo, Karim Benzema និង Gareth Bale និងរួមមានតារាល្បីៗជាច្រើនទៀត ប៉ុន្តែជារួមនៅក្នុងកិច្ចសម្ភាសន៍កាលពីពេលកន្លងទៅ បុរសសញ្ជាតិ បារាំង វ័យ ៥២ ឆ្នាំរូបនេះ បានចុចឈ្មោះតែកីឡាករ ៣ នាក់ប៉ុណ្ណោះ ដែលជាកីឡាករធ្វើឱ្យស្ងើចសរសើបំផុត ក្នុងនោះរួមមាន Luka Modric, Toni Kroos និង Benzema។

Toni Kroos Luka Modric និង Benzema
Toni Kroos Luka Modric និង Benzema

ទាក់ទងនឹងរឿងខាងលើ លោក Zidane ត្រូវបានក្រុមការងារ Canal+ សួរនាំអំពីកីឡាករ ដែលធ្វើឱ្យគាត់មានការស្ងើចសរសើបំផុតពេលដឹកនាំនៅ R.Madrid ហើយភ្លាមនោះលោកបានឆ្លើយទៅវិញយ៉ាងដូច្នេះថា៖

នៅពេលអ្នកបានឃើញ Toni Kroos, Luka Modic និង Karim Benzema លេងផ្ទាល់ភ្នែក ពួកគេគឺលេងមួយម៉ោងពេញ ដោយគ្មានបាត់បាល់ទាល់តែសោះ នោះហើយគឺជាបាល់ទាត់៕

លោក Zinedine Zidane
លោក Zinedine Zidane
លោក Zinedine Zidane

ប្រភពSportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T