គោរពរៀមច្បងណាស់! Hojlund ថា សុំចិត្តកុំប្រៀបធៀបសមត្ថភាពខ្លួនជាមួយវីរបុរស Man UTD រូបនេះអី

//s9.kh1.co/c2/c2ddfa927397e7018c1acd3e3a3c4291066daaf1.webp
បាល់ទាត់

 ២២-តុលា-២០២៤ ៩ព្រឹក · ១៣ ម៉ោងមុន

Hojlund ថា សុំចិត្តកុំប្រៀបធៀបសមត្ថភាពខ្លួនជាមួយវីរបុរស Man UTD រូបនេះអី

អង់គ្លេស៖ ខ្សែប្រយុទ្ធក្លិប Manchester United កីឡាករ Rasmus Hojlund បានលើកឡើងថា រូបគេមិនចង់ឲ្យអ្នកគាំទ្រប្រៀបធៀបសមត្ថភាពខ្លួនជាមួយ សិស្សច្បង និង វីរបុរសក្លិប លោក Ruud van Nistelrooy ឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/ae/aeb5f5ca219977e66831b2e58ec96eec05df5826.png

ជាការពិតណាស់ Hojlund បានលើកឡើងបែបនេះ បន្ទាប់ពីកាលពីថ្ងៃសៅរ៍កន្លងទៅ គេរកបានគ្រាប់បាល់ជ័យជម្នះទល់នឹង Brentford ក្នុងលទ្ធផល ២ទល់នឹង១ ខណៈ មួយគ្រាប់នេះធ្វើឲ្យអ្នកគាំទ្រមួយចំនួនដាក់ក្តីរំពឹងថា រូបគេអាចនឹងក្លាយជា Van Nistelrooy ទីពីរប្រចាំក្លិប ដែលមានសមត្ថភាពខ្ពស់ក្នុងការបញ្ចប់ទី។

https://s9.kh1.co/__image/w=640,h=426,q=100/ba/ba31cd371a455cef975fb12f5af186238f11236d.png

យ៉ាងណាមិញ ទាក់ទងនឹងរឿងខាងលើ Hojlund បាននិយាយថា៖

ខ្ញុំមិនចង់ឲ្យគេប្រៀបធៀបខ្ញុំជាមួយគាត់ទេ។ គាត់ ជា អ្នកដែលខ្ញុំសិក្សា និង មើលគំរូតាម ហើយ ខ្ញុំធ្វើការជិតស្និទ្ធមែនទែនជាមួយគាត់៕

https://s9.kh1.co/__image/w=650,h=366,q=100/54/54d1322d6203e325781df4b8c053138fb106d8e6.png

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T