អីយ៉ាស់! កម្ពុជា អាចទទួលបានកៅអីចូលលេងវគ្គជម្រុះ Asian Cup ២០២៧ វិញ ដោយសារមូលហេតុនេះ

//s9.kh1.co/f8/f8c9e4e6088d50272ec6d4454d0d05fe3bf0c1fc.jpg
បាល់ទាត់

 ០៧-កុម្ភៈ-២០២៥ ២ល្ងាច · មួយខែមុន

កម្ពុជា អាចទទួលបានកៅអីចូលលេងវគ្គជម្រុះ Asian Cup ២០២៧ វិញ ដោយសារមូលហេតុនេះ

បាល់ទាត់៖ យោងតាមការចុះផ្សាយដោយទំព័រ ASEAN Football បានឱ្យដឹងថា ជម្រើសជាតិ កម្ពុជា អាចមានឱកាសចូលលេងជំនួស ប៉ាគីស្ថាន នៅក្នុងពានរង្វាន់ Asian Cup ២០២៧ វិញ ដោយសារ ប៉ាគីស្ថាន កំពុងស្ថិតនៅក្នុងការដាក់ពិន័យរបស់ FIFA ជុំវិញការកែប្រែរដ្ឋធម្មនុញ្ញ PFF។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ប្រភពដដែលបានបន្ថែមថា FIFA បានសម្រេចដាក់ពិន័យលើសហព័ន្ធ ប៉ាគីស្ថាន ភ្លាមៗ ដោយសារពួកគេបានបរាជ័យលើការអនុម័តកែប្រែរដ្ឋធម្មនុញ្ញ PFF ដើម្បីធានាឱ្យបានការបោះឆ្នោតប្រកបដោយយុត្តិធម៌ និងប្រជាធិបតេយ្យ។ យ៉ាងណាមិញ ប្រសិនបើការសម្រេចនេះនៅតែបន្ត នោះ កម្ពុជា អាចនឹងទទួលបានឱកាសចូលលេងវគ្គជម្រុះពាន Asian Cup ២០២៧ វិញ។

គួរបញ្ជាក់ថា ក្រុម កម្ពុជា បានធ្លាក់ចេញពីពាន Asian Cup ២០២៧ នេះតាំងពីវគ្គ Play-Off មកម្ល៉េះ ដោយពេលនោះបានចាញ់ក្រុម ស្រីលង្កា នៅវគ្គបាល់ប៉េណាល់ទីក្នុងលទ្ធផល ៤-២ បន្ទាប់ពីបញ្ចប់ការប្រកួត ៩០ នាទីជើងទី ១ ស្មើគ្នា ១-១ និងការប្រកួត ១២០ នាទីជើងទី ២ ស្មើគ្នា ២-២។

ការប្រកួតស្រីលង្កា ទល់នឹង កម្ពុជា
ការប្រកួតស្រីលង្កា ទល់នឹង កម្ពុជា

ប្រភព ASEAN Football

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T