បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២៥ នេះ ក្រុមមេឃខៀវ Manchester City បានបើកទ្វាកីឡដ្ឋាន Etihad Stadium របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Real Madrid នៅក្នុងការប្រកួត Play-Offs ជើងទី ១ ដើម្បីដណ្តើមកៅអីឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ Champions League។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ នៅក្នុងការប្រកួតរវាងក្រុមខ្លាំងទាំង ២ គឺពិតជាតានតឹងមែនទែន ប៉ុន្តែជារួមខាងក្រុមភ្ញៀវ Real Madrid ធ្វើបានល្អជាង ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានទទួលជ័យជម្នះទៅលើក្រុមម្ចាស់ផ្ទះ Manchester City ក្នុងលទ្ធផល ៣ ទល់នឹង ២។

ក្នុងនោះ ២ គ្រាប់របស់ Man City គឺរកបានដោយ Erling Haaland ទាំង ២ គ្រាប់ គឺនៅនាទីទី ១៩ និង ៨០ (P) ចំណែក ៣ គ្រាប់របស់ Real Madrid វិញ គឺរកបានដោយ Kylian Mbappe នៅនាទីទី ៦០, Brahim Diaz នៅនាទីទី ៨៦ និង Jude Bellingham នៅនាទីទី ៩០+២។

គួរបញ្ជាក់ថា ការប្រកួតជើងទាំង ២ រវាងក្រុមទាំង ២ នឹងធ្វើឡើងនៅថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២៥ នៅកីឡដ្ឋាន Santiago Bernabeu របស់ Real Madrid។

សូមទស្សនាវីដេអូខាងក្រោម៖