បរទេស៖ អ្នកគាំទ្រ Real Madrid ជាច្រើនហាក់មិនពេញចិត្តចំពោះការលេងរបស់ខ្សែការពារស្លាបឆ្វេង Ferland Mendy នៅក្នុងការប្រកួត playoffs ជើងទី ១ ដណ្តើមកៅអីឡើងទៅវគ្គ ១៦ ក្រុមនៃពាន Champions League ទល់នឹង Manchester City កាលពីយប់មិញនោះទេ ទោះបីជានៅក្នុងការប្រកួតនោះក្រុមអធិរាជសបានទទួលជ័យជម្នះក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ នៅក្នុងការប្រកួត Playoffs ជើងទី ១ កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១២ នេះ ក្រុមអធិរាជស Real Madrid បានយកឈ្នះលើក្រុម Man City នៅកីឡដ្ឋាន Etihad Stadium ក្នុងលទ្ធផល ៣-២ ក្នុងនោះ ២ គ្រាប់របស់ក្រុមមេឃខៀវ គឺរកបានដោយ Erling Haaland ទាំង ២ គ្រាប់ ចំណែក ៣ គ្រាប់របស់ក្រុមអធិរាជសវិញ គឺរកបានដោយ Kylian Mbappe, Brahim Diaz និង Jude Bellingham។
ទោះបីជាការប្រកួតនោះ Real Madrid បានទទួលជ័យជម្នះក៏ដោយ ប៉ុន្តែមានអ្នកគាំទ្រជាច្រើនបានបង្ហាញការខកចិត្តជាខ្លាំងនៅលើបណ្តាញសង្គម X ចំពោះការលេងរបស់ Ferland Mendy រហូតមានអ្នកខ្លះបានទទូចសុំអ្នកចាត់ការលោក Carlo Ancelotti "ឱ្យឈប់ដាក់រូបគេចូលលេងក្នុងការប្រកួតបន្តបន្ទាប់ទៀតផង"។

ខាងក្រោមនេះ គឺជាការបញ្ចេញមតិរបស់អ្នកគាំទ្រ Real Madrid នៅលើបណ្តាញសង្គម X៖
លោក Ancelotti គួរតែឈប់ដាក់ Mendy ឱ្យចូលលេងទៀតទៅ។ HalaMadrid។

ប្រកួតជើងទី ២ សូមកុំដាក់ Mendy ទៀត។

Ferland Mendy មិនគួរលេងឱ្យ Real Madrid។

ប្រភព៖ Sportskeeda