Romano ថា Man City កំពុងចរចាយកខ្សែបម្រើ ឡើងកូដម្នាក់នេះ មកជំនួស De Bruyne

//s9.kh1.co/f1/f12fdad97df7ed0ba4518f72df3c2f6e86be47d3.png
កីទ្បា

 ៣០-ឧសភា-២០២៥ ១ល្ងាច · ២ ថ្ងៃមុន

Man City ទាក់ទងទៅតារាឆ្នើមនៅ Ligue 1 មួយនេះដោយចង់យកមកជំនួស De Bruyne

កីឡា៖  យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានឲ្យដឹងថាក្លិប Manchester City បានទាក់ទងទៅ Lyon ក្នុងគោលបំណងចង់ចុះកុងត្រាទិញយកខ្សែបម្រើ Rayan Cherki ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Rayan Cherki 
Rayan Cherki 

Cherki ទំនងជាចាកចេញពីក្លិប Lyon ដែលស្ថិតនៅ Ligue 1 ប្រទេសបារាំងនារដូវក្ដៅខាងមុខនេះហើយ បន្ទាប់ពីក្លិបនេះបានរារាំងមិនឲ្យរូបគេផ្ទេរទៅក្លិបគូប្រជែងដ៏ធំក្នុងលីគគឺ Paris Saint-Germain កាលពីឆ្នាំមុន។

Rayan Cherki 
Rayan Cherki 

ខ្សែបម្រើប្រយុទ្ធរូបនេះ អាចនឹងមានតម្លៃខ្លួនចន្លោះ ៣៤លានដុល្លារ ខណៈដែលកុងត្រារបស់គេជាមួយ Lyon អស់សុពុលភាពនាខែមិថុនា ឆ្នាំ២០២៦នេះហើយ។ Rayan Cherki ពិតជាធ្វើបានល្អណាស់នារដូវកាលនេះ និងបានក្លាយជាតួឯកដ៏សំខាន់នៅ Lyon ដោយរូបគេស៊ុតបញ្ចូលទីបាន១២គ្រាប់ និងបញ្ចូនបាល់បាន២០គ្រាប់ នៅក្នុងការបង្ហាញខ្លួនចំនួន៤៤ប្រកួត។

Rayan Cherki 
Rayan Cherki 

ភាគីលោក Pep Guardiola ទំនងជាចង់យក Rayan Cherki មកជំនួស Kevin De Bruyne ដែលបានប្រកាសចាកចេញពីក្លិបនៅចប់រដូវកាលនេះ៕

Rayan Cherki 
Rayan Cherki 
Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T