បារាំង៖ ខ្សែប្រយុទ្ធ និង ជាប្រធានក្រុមជម្រើសជាតិបារាំង កីឡាករ Kylian Mbappe បានចេញមុខនិយាយទាំងអស់សង្ឃឹម បន្ទាប់ពីរូបគេបរាជ័យមិនអាចជួយក្រុមឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ EURO 2024 បាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ កាលពីយប់មិញនេះ ក្រុមមាន់គកបារាំង បានធ្លាក់ចេញពីពានរង្វាន់ EURO ហើយ ក្រោយចាញ់ ក្រុមជម្រើសជាតិអេស្ប៉ាញក្នុងលទ្ធផល ២ទល់នឹង១ ខណៈ មួយព្រឹត្តិការណ៍នេះ Mbappe ហាក់ធ្វើមិនសូវបានសមប្រកបឡើយ ក្នុងនោះគេរកបានមួយគ្រាប់ដោយបាល់ប៉េណាល់ទី និង Assist មួយលើកប៉ុណ្ណោះ។

ទាក់ទងនឹងរឿងខាងលើ ក្រោយចប់ការប្រកួត Mbappe បាននិយាយថា៖
នៅក្នុងបាល់ទាត់ អ្នកអាចល្អ ឬ មិនល្អ។ ខ្ញុំលេងមិនបានល្អនោះទេ។ ព្រឹត្តិការណ៍ EURO មួយនេះ គឺ ជាបរាជ័យរបស់ខ្ញុំ៕

ប្រភព៖ sportskeeda