អឺរ៉ុប៖ អតីតវីរបុរសក្រុមបិសាចក្រហម Manchester United លោក Dwight Yorke បានទទូចឲ្យ Trent Alexander-Arnold គួរតែពិចារណាចាកចេញពី Liverpool ដើម្បីផ្លាស់ទៅកាន់ Real Madrid។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ មកដល់ពេលបច្ចុប្បន្ននេះ Arnold នៅសេសសល់កិច្ចសន្យានៅកីឡដ្ឋាន Anfield ត្រឹមតែមួយរដូវកាលទៀតប៉ុណ្ណោះ និង មិនទាន់មានការពិភាក្សាណាមួយលើការបន្តកុងត្រាថ្មីនៅឡើយទេ ខណៈ ថ្មីៗនេះលេចលឺថារូបគេកំពុងមានការចាប់អារម្មណ៍ពីសំណាក់ Real Madrid។

ទាក់ទងនឹងរឿងខាងលើ លោក Yorke បាននិយាយថា៖
ខ្ញុំមិនភ្ញាក់ផ្អើលទេប្រសិនបើ Real Madrid ដាក់សំណើចង់បាន Arnold។ ប្រសិនបើខ្ញុំអាចផ្តល់ដំបូន្មានឲ្យគាត់ នោះ គាត់គួរតែពិចារណាចាកចេញទៅកាន់ទីនោះ ដែលជាក្លិបធំជាងគេនៅលើលោកនាពេលនេះ៕

ប្រភព៖ Sportskeeda