បរទេស៖ ខ្សែការពារក្លិប Real Madrid កីឡាករ Antonio Rudiger បានចុចឈ្មោះ Sergio Aguero ជា កីឡាករដែលធ្វើឲ្យគាត់តឹងតែងបំផុតពេលលេងទល់នឹងគ្នាម្តងៗ ខណៈ រូបគេមិនចង់ចុចឈ្មោះរបស់ Cristiano Ronaldo ឬ Lionel Messi ឡើយ ពីព្រោះអ្នកទាំងពីរជាកីឡាករមកពីភពដទៃទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ លើសពីមួយទសវត្សរ៍ទៅហើយ ដែល Messi និង Ronaldo តែងតែត្រូវបានគេយកមកប្រៀបធៀបគ្នា ហើយ អ្នកទាំងពីរធ្លាប់បានឈ្នះនូវពានរង្វាន់ជាច្រើននៅក្នុងអាជីពជាពិសេសពានរង្វាន់ឯកត្តជន Ballon D'or ដែលបូកចូលគ្នា គឺ ឈ្នះដល់ទៅ ១៣ សម័យ ហើយ នេះជាមូលហេតុដែល Rudiger គិតថា អ្នកទាំងពីរ ជា កីឡាករមកពីភពដទៃផ្សេងទៀត និង ចុចឈ្មោះ Aguero វិញ ជាដៃគូធ្វើឲ្យគេតឹងតែងបំផុត។

ទាក់ទងនឹងរឿងខាងលើ Rudiger បាននិយាយថា៖
សម្រាប់ខ្ញុំ ខ្សែប្រយុទ្ធដែលធ្វើឲ្យខ្ញុំឈឺក្បាលជាងគេ គឺ Aguero។ វាពិតជាតឹងតែងមែនទែនក្នុងការលេងទល់នឹងគាត់។ ខ្ញុំអាចនឹងនិយាយពីឈ្មោះរបស់ Ronaldo ឬ Messi ប៉ុន្តែ ពួកគាត់មកពីភពផ្សេង ដូច្នេះខ្ញុំជ្រើសយកមនុស្សដូចគ្នាវិញ៕

ប្រភព៖ sportskeeda