អីយ៉ាស់! Messi ថា គ្មានអ្នកណាស័ក្តិសមនឹងឈ្នះពាន Ballon d’Or 2024 ជាងកីឡាកររូបនេះទេ

//s9.kh1.co/41/412160d6190a73b960ac4170906d26fa4e4460ba.jpeg
បាល់ទាត់

 ១៧-តុលា-២០២៤ ១០ល្ងាច · ៥ ថ្ងៃមុន

Messi ថា គ្មានអ្នកណាស័ក្តិសមនឹងឈ្នះពាន Ballon d’Or 2024 ជាងកីឡាកររូបនេះទេ

អាហ្សង់ទីន៖ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាហ្សង់ទីន កីឡាករ Lionel Messi បានចុចឈ្មោះ មិត្តរួមជាតិ Lautaro Martinez ជា កីឡាករដែលស័ក្តិសមបំផុតក្នុងការឈ្នះពានរង្វាន់ Ballon d’Or ឆ្នាំនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/44/443868044d2efd3e1637690ffcc8e4c5164abbeb.webp

ជាការពិតណាស់ បើយើងនិយាយពីគុណសម្បត្តិរបស់ Martinez កាលពីរដូវកាលមុន គឺ គេជោគជ័យមែនទែនក្នុងការជួយ Inter Milan គ្រងជើងឯក Seria A ខណៈ ជាមួយក្រុមជម្រើសជាតិវិញ គេបានឈ្នះពាន Copa America។

ទាក់ទងនឹងរឿងខាងលើ Messi បាននិយាយថា៖

វាជាឆ្នាំដ៏ល្អសម្រាប់ Martinez។ គាត់បានស៊ុតបញ្ចូលទីក្នុងវគ្គផ្តាច់ព្រ័ត្រ Copa America និង ជា អ្នកស៊ុតបញ្ចូលទីច្រើនជាងគេប្រចាំព្រឹត្តិការណ៍។ គាត់ស័ក្តិសមនឹងឈ្នះពាន Ballon d’Or ជាងនរណាៗទាំងអស់។

កីឡាករ Lionel Messi
https://s9.kh1.co/__image/w=650,h=650,q=100/20/20c9015929d4ece107245acafdb93b15870dc397.jpeg

ប្រភពGoal

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T