បរទេស៖ អតីតខ្សែការពារស្លាបឆ្វេង ក្លិប Real Madrid លោក Marcelo បានចុចឈ្មោះ លោក Jose Mourinho ថាជាគ្រូបង្វឹកដែលបានដឹកនាំខ្លួនឲ្យវិវត្តខ្លួនទៅជាកីឡាករល្អបំផុត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ នាពេលថ្មីៗនេះ ក្នុងវ័យ ៣៦ឆ្នាំ Marcelo បានប្រកាសជាផ្លូវការក្នុងការចូលនិវត្តន៍ពីបាល់ទាត់ ក្រោយប្រកបអាជីពនៅលើវាលស្មៅនេះអស់រយៈពេល ២៣ឆ្នាំ និង បានឈ្នះពានរង្វាន់ជាច្រើន ព្រមទាំងត្រូវបានគេចាត់ទុក ជា ខ្សែការពារស្លាបឆ្វេងល្អជាងគេម្នាក់នៅលើលោកផងដែរ។
ទាក់ទងនឹងរឿងខាងលើ Marcelo បាននិយាយថា៖
លោក Mourinho បានបង្រៀនខ្ញុំឲ្យលេងកាច។ ខ្ញុំតែងតែចង់គ្រប់គ្រងបាល់ ប៉ុន្តែ គាត់បង្រៀនឲ្យខ្ញុំចេះឆក់យកបាល់។ គាត់ថា គាត់នឹងជួយឲ្យខ្ញុំក្លាយជាកីឡាករល្អបំផុត៕

ប្រភព៖ Sportskeeda