អង់គ្លេស៖ អតីតវីរបុរសក្លិប Arsenal លោក Thierry Henry ជឿជាក់ថា ទម្រង់លេងល្អដ៏ថេររបស់ Liverpool បានធ្វើឲ្យលោកគិតថា ពួកគេជាក្រុមដែលមានភាគរយខ្ពស់ក្នុងការឈ្នះពានរង្វាន់ Champions League។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ បើយើងនិយាយពីការប្រកួតសន្សំពិន្ទុនៃពានរង្វាន់ Champions League ដែលបានបញ្ចប់នាពេលកន្លងទៅ គឺ Liverpool ជា ក្រុមដែលធ្វើបានល្អជាងគេ ពោលពួកគេឈរនៅលើកំពូលតារាងមាន ២១ពិន្ទុ ខណៈ សម្រាប់វគ្គ១៦ក្រុមចុងក្រោយ ក្រុមហង្សក្រហមនឹងត្រូវធ្វើការងារធ្ងន់បន្តិចទល់នឹង Paris Saint Germain។
ទាក់ទងនឹងរឿងខាងលើ លោក Henry បាននិយាយថា៖
ក្រៅពី Liverpool តើក្រុមណាខ្លះដែលមានទម្រង់លេងថេរដូចពួកគេទាំងក្នុងពានរង្វាន់ Champions League និង លីគកំពូល? អ្នកអាចមើលដឹងថាពួកគេអាចនឹងទទួលបានភាពជោគជ័យ។ ពួកយើងនឹងរង់ចាំមើលបន្តទៀតថា នឹងមានអ្វីកើតឡើង៕
